សំណុំ
( ន. ) អ្វីៗដែលប្រមូលរួបរួមជាដុំ; ទំហំ : សំណុំផ្នួងសក់, អំបោះមួយសំណុំ ។ សំណុំដងខ្លួន ទំហំដងខ្លួន ។ សំណុំដើម ទំហំដើម (ឈើ...) ។ សំណុំរឿង ចំនួនរឿងឬសំបុត្រចុតហ្មាយដែលប្រមូលរួបរួមមួយដុំដាក់ជាមួយគ្នា ។ បាយសំណុំ បាយដែលវេចខ្ចប់ដោយស្លឹកចេកស្រស់ជាដើម ។ល។
- (គណិតវិទ្យា) set, ensemble បណ្ដុំនៃវត្ថុដែលកំណត់ដោយលក្ខខណ្ឌជាក់លាក់។ វត្ថុនីមួយៗនៃសំណុំហៅថា ធាតុ នៃសំណុំ។ ឧ. ១-សំណុំនៃចំនួន 4,5,7 និង 8។ គេតាងដោយ {4,5,7,8}។ ២-សំណុំនៃថ្ងៃប្រចាំសប្ដាហ៍។ គេតាងដោយ {ចន្ទ, អង្គារ, ពុធ, ព្រហស្បត្តិ៍, សុក្រ, សៅរ៍, អាទិត្យ}។