Jump to content

ទីម សុឃៀង

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Sokhieng Tim)

ទីម សុឃៀង (English: Sokhieng Tim) គឺជាអ្នកនិពន្ធប្រលោមលោកបែបច្នៃប្រតិដ្ឋអភិនីហារមួយរូបដែលត្រូវបានមិត្តអ្នកអានស្គាល់តាមរយៈស្នាដៃខ្សែស្រឡាយប្រលោមលោកឥន្ទ្ររាជ។ លោក កើតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែធំធាត់ឡើងនៅក្នុងខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញជាមួយម្ដាយ និងបងប្អូនចំនួនបួននាក់ ដោយលោកគឺជាកូនច្បងភ្លោះនៅក្នុងគ្រួសារ។ លោកគឺជានិស្សិតថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ហើយក៏ជាអតីតសិស្សរៀននៅសាលាបឋមសិក្សាព្រែកអន្ទះ,អនុវិទ្យាល័យព្រែកអន្ទះ និងវិទ្យាល័យជាស៊ីមសាមគ្គី។

ទីម សុឃៀង
កើត២៣ មីនា ២០០១
ភូមិព្រែកអន្ទះ, ឃុំព្រែកអន្ទះ, ស្រុកពោធិ៍រៀង, ខេត្តព្រៃវែង
កន្លែងសម្រាកភ្នំពេញ, ប្រទេសកម្ពុជា
រហស្សនាមទិនករ
អាជីពអ្នកនិពន្ធ
ភាសាខ្មែរ
សញ្ជាតិខ្មែរ
កំរិតវប្បធម៌វិទ្យាស្ថានភាសាបរទេស
សម័យកាល២០១៩-បច្ចុប្បន្ន
បែប (genre)ប្រតិដ្ឋ, ផ្សងព្រេង, អភិនិហារ

ជីវិតការងារ

[កែប្រែ]

នៅក្នុងឆ្នាំ២០១៨ សុឃៀងបានចាប់ផ្ដើមការងារដំបូងរបស់ខ្លួន ជាបុគ្គលិកផ្នែកលក់នៅបណ្ណាគារមួយកន្លែង។ នៅទីនោះហើយដែលធ្វើឱ្យលោកចាប់ផ្ដើមស្រលាញ់ និងចូលចិត្តការអានសៀវភៅកាន់តែខ្លាំងថែមទៀត រហូតមានចិត្តចង់ក្លាយខ្លួនជាអ្នកនិពន្ធមួយរូប។ នៅក្នុងឆ្នាំ២០១៩ លោកក៏បានចាប់អាជីពជាអ្នកនិពន្ធលើកដំបូង ដោយកាលនោះលោកគឺជាអ្នកសរសេររឿងកំប្លែងខ្លីនៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ។ ដោយសារមិនមានភាពប៉ិនប្រសព្វក្នុងរឿងកំប្លែង លោកក៏សម្រេចចិត្តលាឈប់ពីការងារជាអ្នកនិពន្ធរឿងកំប្លែង។

នៅក្នុងឆ្នាំ២០២០ សុឃៀងក៏ចាប់ផ្ដើមសរសេរប្រលោមលោកដំបូងរបស់ខ្លួនដែលមានចំណងជើងថា “ឥន្ទ្ររាជ” ហើយស្របពេលជាមួយគ្នានោះដែរ លោកក៏បានចេញផ្សាយស្នាដៃរឿងខ្លី អត្ថបទ និងកំណាព្យមួយចំនួននៅលើបណ្ដាញសង្គម ដូចជា ឈ្លើង,លះបង់,ស្នេហ៍ក្នុងសុបិន,សៀវភៅមរណៈ,បណ្ដាំអ្នកមានគុណ,ព្យុះសៀវភៅ និងកំលោះរងារ។