ការបោះឆ្នោត មូលនិធិវីគីម៉េឌាឆ្នាំ ២០១៣
The election ended 22 June 2013. No more votes will be accepted. The results were announced on 24 June 2013. |
Process
ការបោះឆ្នោតវីគីមេឌា ឆ្នាំ ២០១៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ដល់ ២២ ខែ មិថុនា ឆ្នាំ ២០១៣។ សមាជិក នៃសហគមន៍វីគីមេឌាមានឱកាសបោះឆ្នោតជ្រើសរើសបេក្ខជនសម្រាប់មុខតំណែងចំនួនបីៈ
- បេក្ខជន៣រូបសម្ររាប់តំណែងក្នុងThree candidates for the គណៈកម្មាភិបាល ដើម្បីបម្រើការងារក្នុងអាណត្តិរយៈពេល២ឆ្នាំដល់ឆ្នាំ២០១៥។ គណៈកម្មាភិបាលជាអាជ្ញាធរដឹកនាំថ្នាក់ខ្ពស់បំផុតរបស់មូលនិធិវិគីមេឌា (Wikimedia Foundation) ដែលជាអង្គការមិនយកកម្រៃប្រភេទ 501(c)(3) ដែលបានចុះឈ្មោះរួចនៅសហរដ្ឋអាមេរិច។ មូលនិធិវិគីមេឌាគម្រោងច្រើនចំរុះដូចជា វិគីភីឌា និង Commons។
- បេក្ខជន២រូបសម្រាប់តំណែង គណកម្មការចាត់ចែងប្រាក់មូលនិធិរបស់គណៈកម្មាធិការ ដើម្បីបម្រើការងារក្នុងអាណត្តិរយៈពេល២ឆ្នាំ។
- បេក្ខជន១រូបសម្រាប់តំណែង អ្នកសម្របសម្រួលគណកម្មការចាត់ចែងប្រាក់មូលនិធិ ដើម្បីបម្រើការងារក្នុងអាណត្តិរយៈពេល២ឆ្នាំ។
ការបោះឆ្នោតនេះនឹងធ្វើឡើងប្រកបដោយសុវត្ថិភាពដោយការប្រើប្រាស់កម្មវិធីឈ្មោះ SecurePoll។ ការបោះឆ្នោតនឹងត្រូវបានរក្សាការសម្ងាត់ ហើយគ្មាននរណាម្នាក់ពីគណៈកម្មាធិការបោះឆ្នោត ក្រុមប្រឹក្សាភិបាល ឬ នរណាម្នាក់ក្នុងចំណោម បុគ្គលិករបស់ មូលនិធិ វីគីមេឌា អាចមានសិទ្ធិចូលមើលបានឡើយ។ សោរសម្ងាត់សម្រាប់ការការពារឯកសារបោះឆ្នោតនេះ ត្រូវបានរក្សាទុកដោយភាគីឯករាជ្យទីបី ដែលពេលដំណើរការរួចភ្លាម ការបោះឆ្នោតនឹងត្រូវបានផ្អាក។ ព័ត៌មានមួយចំនួនដែលអាចកំណត់បាននូវអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត (ដែលរួមមាន អាសយដ្ឋាន IP ភ្នាក់ងារអ្នកប្រើប្រាស់ និង ទិន្នន័យផ្សេងទៀត ដែលមានត្រូវបានទទួលដោយឧបករណ៍ត្រួតពិនិត្យ) នឹងអាចមើលឃើញដោយមនុស្សពីរ ឬ បីនាក់ដែលត្រូវបានជ្រើសរើសដែលត្រូវធ្វើការពិនិត្យ និង រាប់សន្លឹកឆ្នោត (គណៈកម្មាធិការរៀបចំការបោះឆ្នោត)។ អ្នកបោះឆ្នោតនឹងអាចធ្វើការបញ្ជូនសំឡេងឆ្នោតដោយប្រើប្រាស់ប្រព័ន្ធ ដែលអព្យាក្រិត។ សន្លឹកឆ្នោតនឹងត្រូវបានរាប់ ហើយបេក្ខជននឹងត្រូវបានចាត់ថ្នាក់តាមភាគរយនៃចំនួនអ្នកគាំទ្រ ដែលមានន័យថាជាសំឡេងឆ្នោតដែលគាំទ្រដល់បេក្ខជនចែកនឹងចំនួនសន្លឹកឆ្នោតសរុប (សំឡេងឆ្នោតអព្យាក្រិតនឹងមិនត្រូវបានរាប់ឡើយ)។ បេក្ខជនដែលទទួលបានភាគរយនៃការគាំទ្រខ្ពស់បំផុតនឹងត្រូវបានណែនាំជូនទៅក្រុមប្រឹក្សាដើម្បីតែងតាំងការងារ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលមុន ឬ ត្រឹមថ្ងៃ ទី ២៨ ខែ មិថុនា ២០១៣។ លទ្ធផលលម្អិតនឹងត្រូវដាក់បង្ហាញជូន។
ព័ត៌មានសម្រាប់អ្នកបោះឆ្នោត
លក្ខខណ្ឌតម្រូវ
- អ្នកកែប្រែ
អ្នកអាចបោះឆ្នោតចេញពីគណនីដែលបានចុះឈ្មោះរួចរបស់អ្នកផ្ទាល់នៅលើវិគីរបស់ Wikimedia wiki។ អ្នកអាចបោះឆ្នោតបានតែម្ដងគត់ ទោះជាអ្នកមានគណនីច្រើនក៏ដោយ។ ដើម្បីអាចមានសិទ្ធិបោះឆ្នោត គណនីមួយនោះត្រូវតែ៖
- មិនត្រូវបានគេរាំងខ្ទប់ក្នុងគម្រោងលើសពី១ ហើយ
- មិនត្រូវបានគេរាំងខ្ទប់នៅលើគម្រោងដែលអ្នកបោះឆ្នោតចេញមក ហើយ
- មិនមែនជារូបយន្ត ហើយ
- មានការកែប្រែយ៉ាងតិច ៣០០ កំណែមុខថ្ងៃទី១៥ មេសា ២០១៣ នៅលើវិគីទាំងអស់របស់ Wikimedia (ការកែប្រើធ្វើក្នុងវិគីច្រើនអាចរាប់ចូលគ្នាបាន បើសិនជាគណនីរបស់អ្នកត្រូវបានច្របាច់បញ្ចូលគ្នាជាគណនីសាកលហើយ) ហើយ
- មានកំណែយ៉ាងតិច ២០ កំណែរវាងថ្ងៃទី១៥ ធ្នូ ២០១២ ដល់ថ្ងៃទី ៣០ មេសា ២០១៣។
- អ្នកសរសេរកម្មវិធី
អ្នកសរសេរកម្មវិធី អាចធ្វើការបោះឆ្នោតបានប្រសិនបើពួកគេៈ
- ជាអ្នកគ្រប់គ្រងម៉ាស៊ីនមេដែលមានសិទ្ធិប្រើប្រាស់មានកំណត់ ឬ
- មានការចូលដំណើរការប្តេជ្ញាចិត្ត និងបានធ្វើ ការប្តេជ្ញាចិត្តបញ្ចូលគ្នាយ៉ាងហោចណាស់មួយនៅក្នុង git ក្នុងចន្លោះថ្ងៃទី ១ ឧសភា ២០១២ និង ៣០ មេសា ២០១៣។
- បុគ្គលិក និង អ្នកម៉ៅការ
បុគ្គលិក និង អ្នកម៉ៅការបច្ចុប្បន្នរបស់ មូលនិធិវីគីម៉េឌា អាចបោះឆ្នោតបានប្រសិនបើពួកគេត្រូវបានជួលឲ្យបម្រើការងារដោយមូលនិធិគិតត្រឹមថ្ងៃ ទី ៣០ ខែមេសា ២០១៣។
- សមាជិកក្រុមប្រឹក្សានាយក និង សមាជិកក្រុមប្រឹក្សាភិបាល
សមាជិកអតីត និង បច្ចុប្បន្ននៃ គណៈកម្មាភិបាល និង គណៈប្រឹក្សាភិបាល មានសិទ្ធិបោះឆ្នោត។
ព័ត៌មានសម្រាប់បេក្ខជន
បេក្ខជនទាំងអស់ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមតម្រូវការសម្រាប់ការបោះឆ្នោត ក៏ដូចជាតម្រូវការជាក់លាក់សម្រាប់មុខតំណែងនិមួយៗ។ បេក្ខជនម្នាក់មិនអនុញ្ញាតឲ្យឈរឈ្មោះសម្រាប់មុខតំណែងច្រើនបានឡើយ។
- ចុចលើ ទីនេះ សម្រាប់ព័ត៌មានអំពីបេក្ខជនគណៈកម្មាភិបាល
- ចុចលើ ទីនេះ សម្រាប់ព័ត៌មានអំពីបេក្ខជនគណកម្មការចាត់ចែងប្រាក់មូលនិធិ
- ចុចលើ ទីនេះ សម្រាប់ព័ត៌មានអំពីបេក្ខជនអ្នកសម្របសម្រួលគណកម្មការចាត់ចែងប្រាក់មូលនិធិ
អង្គភាព
កាលបរិច្ឆេទ
- ២៤ មេសា–១៧ ឧសភា ២០១៣៖ ការដាក់ពាក្យឈរឈ្មោះ
- ១៧ ឧសភា ២០១៣៖ ថ្ងៃកំណត់ឈប់ទទួលឯកសារបញ្ជាក់អត្តសញ្ញាណ (ការផ្ញើយឺតឬមិនគ្រប់ជ្រុងជ្រោយនឹងត្រូវជម្រុះ)
- ០៨–២២ មិថុនា ២០១៣៖ ថ្ងៃបោះឆ្នោត
- ២៣–២៥ មិថុនា ២០១៣៖ ថ្ងៃពិនិត្យសន្លឹកឆ្នោត
- ២៥–២៨ មិថុនា ២០១៣៖ ថ្ងៃចេញផ្សាយលទ្ធផល
ប្រសិនបើអ្នកមានសិទ្ធិបោះឆ្នោតៈ
- អានបទបង្ហាញរបស់បេក្ខជន ហើយសម្រេចចិត្តថាបេក្ខជនមួយណាដែលអ្នកនឹងផ្តល់ការគាំទ្រ។
- ចូលទៅកាន់ ទំព័រវីគី "Special:SecurePoll" នៅលើផ្នែកវីគីដែលអ្នកមានសិទ្ធិបោះឆ្នោត. ឧទាហរណ៍ ប្រសិនបើអ្នកជាមនុស្សសកម្ម នៅលើ meta.wikimedia.org, ចូលទៅ meta.wikimedia.org/wiki/Special:SecurePoll។
- ធ្វើតាមការណែនាំនៅលើទំព័រនោះ។