Jump to content

មគធៈ

ពីWiktionary

មៈគៈធៈ សំ. បា. ( ន. ) (មគធ) ឈ្មោះ​ដែន​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ពី​ក្នុង​ពុទ្ធ​កាល, មាន​ក្រុង​រាជគ្រឹះ​ជា​រាជ​ធានី លុះ​បន្ទាប់​មក មាន​ក្រុង​បាដលិបុត្រ ជា​រាជធានី; ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សំដៅ​ត្រង់​ប្រទេស​ឥណ្ឌា​ដែល​ហៅ​ថា ប៊ិហារ (ពិហារ) ជា​ដែន មគធៈ ក្នុង​សម័យ​បុរាណ ។ ជាតិ​មនុស្ស​អ្នក​ដែន​នោះ​ក៏​ហៅ​ថា មគធៈ ដែរ : អ្នក​មគធៈ, ពួក​មគធៈ, ជាតិ​មគធៈ; ឬ ហៅ​ថា មាគធៈ, មាគធិក ក៏​បាន; បើ​ស្ត្រី​ជា មាគធិកា ។ ភាសា​របស់​ពួក​ជន​ជាតិ​នោះ​ហៅ​ថា មគធ​ពាក្យ, មគធ​ភាសា ឬ មាគធិកា, មាគធី, មាគធី​ភាសា “សម្ដី​អ្នក​មគធៈ” (មើល​ក្នុង​ពាក្យ ប្រាក្រឹត ផង) ។