យូហ្គោស្លាវី
យូហ្គោស្លាវី Jugoslavija Југославија | |||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩១៨–១៩៩២ ១៩៤១–១៩៤៥៖ ក្រោមការត្រួតត្រារបស់មហាអំណាចអ័ក្ស | |||||||||||||||||||||||||
យូហ្គោស្លាវីនៅអំឡុងសម័យអន្តរសង្គ្រាម (លើ) និងសម័យសង្គ្រាមត្រជាក់ (ក្រោម) | |||||||||||||||||||||||||
ធានី និង ទីក្រុងធំបំផុត | បែលក្រាដ 44°49′N 20°27′E / 44.817°N 20.450°E | ||||||||||||||||||||||||
ភាសាផ្លូវការ | ស៊ែប៊ី-ក្រូអាត-ស្លូវេន (មុនឆ្នាំ១៩៤៤) ស៊ែប៊ី-ក្រូអាត (ពីឆ្នាំ១៩៤៤) | ||||||||||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ (១៩១៨–១៩៤១) សាធារណរដ្ឋសហព័ន្ធ (១៩៤៥–១៩៩២) | ||||||||||||||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||||||||||||||
១ ធ្នូ ១៩១៨ | |||||||||||||||||||||||||
៦ មេសា ១៩៤១ | |||||||||||||||||||||||||
២៤ តុលា ១៩៤៥ | |||||||||||||||||||||||||
២៩ វិច្ឆិកា ១៩៤៥ | |||||||||||||||||||||||||
២៧ មេសា ១៩៩២ | |||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||
▪ ១៩៥៥ | ១៧,៥២២,៤៣៨ [១] | ||||||||||||||||||||||||
▪ ១៩៦៥ | ១៩,៤៨៩,៦០៥[២] | ||||||||||||||||||||||||
▪ ១៩៧៥ | ២១,៤៤១,២៩៧[៣] | ||||||||||||||||||||||||
▪ ១៩៨៥ | ២៣,១២១,៣៨៣[៤] | ||||||||||||||||||||||||
▪ ១៩៩១ | ២៣,៥៣២,២៧៩[៥] | ||||||||||||||||||||||||
រូបិយវត្ថុ | ឌីណាយូហ្គោស្លាវី | ||||||||||||||||||||||||
កូដហៅទូរសព្ទ | ៣៨ | ||||||||||||||||||||||||
ដែនកម្រិតខ្ពស់ | .yu | ||||||||||||||||||||||||
|
ប្រទេសយូហ្គោស្លាវី[ស ១] គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល និងអាគ្នេយ៍ ដែលមានអត្ថិភាពពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩៩២។
រដ្ឋមួយនេះបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៩១៨[ស ២] បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេន (កើតចេញពីការច្របាច់បញ្ចូលគ្នានៃព្រះរាជាណាចក្រស៊ែប៊ី ជាមួយនឹងបណ្ដារដ្ឋស្លូវេន ក្រូអាត និងស៊ែប ដែលសុទ្ធតែជាអតីតទឹកដីនៃចក្រភពអូទ្រីស-ហុងគ្រី)។ នៅទីបំផុត ប្រជាជនស្លាវខាងត្បូងបានរួបរួមគ្នាបង្កើតចេញជារដ្ឋអធិបតេយ្យមួយ ក្រោយពីបានស្ថិតនៅក្រោមការត្រួតត្រាពីបរទេសអស់ជាច្រើនសតវត្សមក ដូចជា ចក្រភពអូតូម៉ង់ និងអូទ្រីស-ហុងគ្រីជាដើម។ ស្ដេចស៊ែប៊ីព្រះនាម ពេទ័រទី១ បានក្លាយជាព្រះមហាក្សត្រដំបូងនៃរដ្ឋមួយនេះ។ ព្រះរាជាណាចក្រថ្មីថ្មោងនេះត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩២២ នៅក្នុងសន្និសីទឯកអគ្គរដ្ឋទូតនៅឯទីក្រុងប៉ារីស។[៧] ឈ្មោះផ្លូវការរបស់រដ្ឋនេះត្រូវបានប្តូរមក ព្រះរាជាណាចក្រយូហ្គោស្លាវី នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩២៩។
ព្រះរាជាណាចក្រយូហ្គោស្លាវីត្រូវបានមហាអំណាចអ័ក្សចូលឈ្លានពាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១។ មកដល់ឆ្នាំ១៩៤៣ សហព័ន្ធប្រជាធិបតេយ្យយូហ្គោស្លាវីត្រូវបានប្រកាសបង្កើតឡើងដោយចលនាតស៊ូបក្សព័ន្ធ។ នៅឆ្នាំ១៩៤៤ ព្រះមហាក្សត្រយូហ្គោស្លាវីដែលត្រូវបាននិរទេសក្រៅស្រុក ព្រះនាមពេទ័រទី២ បានប្រកាសទទួលស្គាល់សហព័ន្ធនោះថាជារដ្ឋាភិបាលស្របច្បាប់។ រដ្ឋាភិបាលកុម្មុយនីស្តថ្មីត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសនៅខែវិច្ឆិកា ឆ្នាំ១៩៤៥ ហើយរបបរាជានិយមពីមុនក៏ត្រូវបានលុបបំបាត់ចោល ខណៈឈ្មោះផ្លូវការនៃប្រទេសត្រូវបានប្តូរទៅ សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី។ ជាថ្នូរនឹងវិនាសកម្មក្នុងសង្គ្រាមលោកលើកទី២ ទឹកដីនៃប្រទេសអ៊ីតាលីដូចជា អ៊ីស្ត្រា រីជេកា និងហ្សាដារ ត្រូវបានកាត់ប្រគល់ឱ្យយូហ្គោស្លាវី។ មេដឹកនាំនៃអតីតចលនាបក្សព័ន្ធលោកយ៉ូស៊ីប ប្រូហ្ស ទីតូបានឡើងគ្រប់គ្រងប្រទេសយូហ្គោស្លាវីពីឆ្នាំ១៩៤៤ ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយក្រោយមកជាប្រធានាធិបតីរហូតដល់ថ្ងៃមរណៈរបស់គាត់នៅក្នុងឆ្នាំ១៩៨០។ នៅឆ្នាំ១៩៦៣ ប្រទេសនេះត្រូវបានប្តូរឈ្មោះជាលើកចុងក្រោយមក សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី (សសសយ)។
នៅក្នុងសហព័ន្ធយូហ្គោស្លាវីគឺមានសាធារណរដ្ឋធម្មនុញ្ញចំនួនប្រាំមួយដែលផ្សំបញ្ចូលគ្នាបង្កើតបានជារដ្ឋប្រទេសមួយនេះ ដោយក្នុងនោះមានដូចជា សាធារណរដ្ឋសង្គមនិយមបូសនី-អ៊ែរសេកូវីន ក្រូអាត ម៉ាសេដ្វាន ម៉ុងតេណេគ្រោ ស៊ែប៊ី និងស្លូវេនី។ ចំណែកនៅក្នុងសាធារណរដ្ឋសង្គមនិយមស៊ែប៊ីវិញគឺមានខេត្តស្វយ័តសង្គមនិយមចំនួនពីរ ពោលគឺ កូសូវ៉ូ និងវយវ៉ូឌីន ហើយនៅក្រោយឆ្នាំ១៩៧៤ ខេត្តទាំងពីរបានទទួលស្វ័យភាពស្មើនឹងសមាជិកដទៃទៀតនៅក្នុងសហព័ន្ធ។[៨][៩] បន្ទាប់ពីបានជួបនូវវិបត្តិសេដ្ឋកិច្ច និងនយោបាយក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គំនិតជាតិនិយម និងជម្លោះក្រុមជនជាតិបានរីករាលសាយទៅពាសពេញផ្ទៃប្រទេស ហើយទីបំផុត យូហ្គោស្លាវីក៏បានបែកបាក់ទៅតាមសាធារណរដ្ឋរៀងៗខ្លួន ដែលដំបូងឡើយបែកចេញជាប្រាំប្រទេស រួចបានបង្កកើតចេញជាសង្រ្គាមយូហ្គោស្លាវី។ ដោយសារតែភាពឃោរឃៅនៅក្នុងសង្គ្រាមនេះ សហគមន៍អន្តរជាតិបានបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវីឡើងដើម្បីកាត់ទោសមេដឹកនាំនយោបាយ និងយោធាពីអតីតយូហ្គោស្លាវីពីបទឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលបានប្រព្រឹត្តក្នុងអំឡុងពេលសង្រ្គាម។
ក្រោយការបែកបាក់រដ្ឋ សាធារណរដ្ឋម៉ុងតេណេគ្រោ និងស៊ែប៊ីបានរួមគ្នាបង្កើតរដ្ឋសហព័ន្ធថ្មីមួយឡើងដែលមានឈ្មោះថា សាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី (សសយ)។ រដ្ឋសហព័ន្ធថ្មីនេះបានអះអាងថាខ្លួនគឺជារដ្ឋស្នងស្របច្បាប់តែមួយគត់បន្តពី សសសយ ប៉ុន្តែអំណះអំណាងអស់នេះត្រូវបានប្រឆាំងដោយអតីតសាធារណរដ្ឋនៃយូហ្គោស្លាវីពីមុន។ ដោយទទួលយកមតិយោបល់ពីគណៈកម្មាធិការមជ្ឈត្តកម្មបាដង់ទែរ[១០] សសយ ក៏សម្រេចប្តូរឈ្មោះផ្លូវការទៅជា ស៊ែប៊ី និងម៉ុងតេណេគ្រោ នៅក្នុងឆ្នាំ២០០៣។ មកដល់ត្រឹមឆ្នាំ២០០៦ រដ្ឋមួយបានរំលាយខ្លួនជាផ្លូវការបន្ទាប់ពីម៉ុងតេណេគ្រោ និងស៊ែប៊ីបានប្រកាសជារដ្ឋឯករាជ្យរៀងៗខ្លួន ខណៈរដ្ឋកូសូវ៉ូកំពុងមានជម្លោះទាក់ទិននឹងអធិបតេយ្យភាពខ្លួនចាប់តាំងពីបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ២០០៨ មក។
ផ្ទៃរឿង
[កែប្រែ]គំនិតទាក់ទងនឹងការបង្កើតរដ្ឋតែមួយសម្រាប់ជនជាតិស្លាវខាងត្បូងរួមបានផុសចេញមកឡើងនៅចុងសតវត្សរ៍ទី១៧ និងចាប់មានប្រជាប្រិយភាពតាមរយៈចលនាអ៊ីលលីរីនៅក្នុងសតវត្សរ៍ទី១៩។ ឈ្មោះរដ្ឋនេះគឺបានមកពីការច្របាច់បញ្ចូលគ្នានៃពាក្យស្លាវថា jug (ប្រែមកថា "ត្បូង") និង Slaveni/Sloveni (ប្រែថា ស្លាវ)។ ចលនាបង្កើតរដ្ឋយូហ្គោស្លាវីជាផ្លូវការត្រូវបានពន្លឿនយ៉ាងរហ័សបន្ទាប់ពីសេចក្ដីប្រកាសគ័រហ្វូឆ្នាំ១៩១៧ បានធ្វើឡើងរវាងគណៈកម្មាធិការយូហ្គោស្លាវី និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រស៊ែប៊ី។[១១]
ព្រះរាជាណាចក្រ
[កែប្រែ]ប្រទេសមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៨ ភ្លាមៗក្រោយសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងឡើយមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេនី ដែលជាសហភាពរវាងរដ្ឋស្លូវេន ក្រូអាត និងស៊ែប ជាមួយនឹងព្រះរាជាណាចក្រស៊ែប៊ី។[១២] វាត្រូវបានគេស្គាល់ជាទូទៅនៅសម័យនោះថាជា "រដ្ឋវែសៃ"។[១៣] ក្រោយមក ទើបព្រះរាជាអាឡិចសាន់ដឺទី១ បានប្តូរឈ្មោះប្រទេសមកជា យូហ្គោស្លាវី នៅឆ្នាំ១៩២៩។[១៤]
រជ្ជកាលអាឡិចសាន់ដឺ
[កែប្រែ]នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩២៨ សមាជិកសភាតំណាងស៊ែប៊ីឈ្មោះពូនីសា រ៉ាឈីកបានធ្វើការបាញ់ប្រហារទៅលើសមាជិកប្រាំរូបនៃគណបក្សកសិករក្រូអាត ដែលត្រូវជាបក្សប្រឆាំងនៅក្នុងរដ្ឋសភានាពេលនោះ បង្កឱ្យសមាជិកពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រមាណពីរបីសប្តាហ៍ក្រោយក៏ស្លាប់មេដឹកនាំបក្សម្នាក់ទៀតដោយសាររបួសធ្ងន់ធ្ងរ។[១៥] នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩២៩ ព្រះមហាក្សត្រអាឡិចសាន់ដឺទី១ បានលុបចោលនូវរដ្ឋធម្មនុញ្ញយូហ្គោស្លាវី ទម្លាក់គណបក្សនយោបាយទាំងប៉ុន្មាននៅក្នុងសភា រួចទ្រង់ឡើងកាន់អំណាចប្រតិបត្តិ និងប្តូរឈ្មោះប្រទេសមកជាយូហ្គោស្លាវី។[១៤][១៦] ព្រះអង្គធ្វើបែបនេះក៏ព្រោះតែចង់ទប់ស្កាត់និន្នាការបំបែករដ្ឋ និងកាត់បន្ថយគំនិតជាតិនិយមនៅតាមរដ្ឋនីមួយៗក្នុងព្រះនគររបស់ទ្រង់។ នៅក្នុងឆ្នាំ១៩៣១ ព្រះអង្គបានប្រកាសរដ្ឋធម្មនុញ្ញថ្មី ហើយបានប្រគល់អំណាចនយោបាយទៅរដ្ឋាភិបាលស៊ីវិលវិញ។[១៧] មិនយូរប៉ុន្មាន គោលនយោបាយទាំងអស់ដែលបានដាក់ចេញអនុវត្តដោយព្រះអង្គម្ចាស់អាឡិចសាន់ដឺត្រូវរងការប្រឆាំងពីមហាអំណាចអឺរ៉ុបផ្សេងៗ ពិសេសគឺនៅក្នុងប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ ដែលមនោគមវិជ្ជាហ្វាស៊ីស និងណាស៊ីបានកំពុងរីករាលដាលពាសពេញផ្ទៃប្រទេសទាំងពីរ ហើយនិងសហភាពសូវៀត ដែលកំពុងស្ថិតនៅក្រោមមេផ្ដាច់ការហ្សូសែហ្វ ស្តាលីន។[ត្រូវការអំណះអំណាង]
កំណត់សម្គាល់
[កែប្រែ]- ↑ ភាសាស៊ែប៊ី-ក្រូអាត៖ Jugoslavija / Југославија, ភាសាស្លូវេន៖ Jugoslavija, ភាសាម៉ាសេដ្វាន៖ Југославија, ភាសាអាល់បានី៖ Jugosllavia, ភាសាអារូម៉ង់៖ Iugoslavia, ភាសាហុងគ្រី៖ Jugoszlávia, រូស៊ីនប៉ាណូញាន៖ Югославия, ភាសាស្លូវ៉ាក៖ Juhoslávia, ភាសារ៉ូម៉ានី៖ Iugoslavia, ភាសាឆែក៖ Jugoslávie, ភាសាអ៊ីតាលី៖ Iugoslavia, ភាសាតួកគី៖ Yugoslavya, ភាសាប៊ុលហ្ការី៖ Югославия
- ↑ គណៈកម្មាធិការយូហ្គោស្លាវី ដែលដឹកនាំដោយអ្នកនយោបាយក្រូអាត ឈ្មោះអង់តេ ទ្រូមប៊ីគ បានបញ្ចុះបញ្ចូលក្រុមសម្ព័ន្ធមិត្តឱ្យគាំទ្រនូវការបង្កើតរដ្ឋស្លាវខាងត្បូងមួយឡើង ហើយលោកបានថ្លែងសំណើនេះនៅក្នុងសេចក្តីប្រកាសគ័រហ្វូ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩១៧។[៦]
ឯកសារយោង
[កែប្រែ]- ↑ "Statistical yearbook of Yugoslavia, 1955" (PDF). publikacije.stat.gov.rs. Federal People's Republic of Yugoslavia Federal Statistical Office.
- ↑ "Statistical yearbook of Yugoslavia, 1965" (PDF). publikacije.stat.gov.rs. Federal People's Republic of Yugoslavia Federal Statistical Office.
- ↑ "Statistical yearbook of Yugoslavia, 1975" (PDF). publikacije.stat.gov.rs. Federal People's Republic of Yugoslavia Federal Statistical Office.
- ↑ "Statistical yearbook of Yugoslavia, 1985" (PDF). publikacije.stat.gov.rs. Federal People's Republic of Yugoslavia Federal Statistical Office.
- ↑ "Statistical yearbook of Yugoslavia, 1991" (PDF). publikacije.stat.gov.rs. Federal People's Republic of Yugoslavia Federal Statistical Office.
- ↑ Spencer Tucker. Encyclopedia of World War I: A Political, Social, and Military History. Santa Barbara, California, US: ABC-CLIO, 2005. Pp. 1189.
- ↑ "orderofdanilo.org". Archived from the original on 16 May 2009. Retrieved 28 មីនា 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Huntington, Samuel P. (1996). The clash of civilizations and the remaking of world order. Simon & Schuster. p. 260. ល.ស.ប.អ. 978-0-684-84441-1.
- ↑ "History, bloody history". BBC News. 24 March 1999. http://news.bbc.co.uk/2/hi/special_report/1998/kosovo/110492.stm.
- ↑ "FR Yugoslavia Investment Profile 2001" (PDF). EBRD Country Promotion Programme. p. 3. Archived from the original (PDF) on 28 September 2011. Retrieved 31 មីនា 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Jezernik, Božidar (2023). Yugoslavia without Yugoslavs: The History of a National Idea. Berghahn Books. pp. 221–222. ល.ស.ប.អ. 9781805390442. https://books.google.com/books?id=UEmnEAAAQBAJ&pg=PA222.
- ↑ Fenwick, Charles G. (1918). "Jugoslavic National Unity". The American Political Science Review 12 (4): 718–721. ISSN 0003-0554. DOI:10.2307/1945848.
- ↑ (1995)"Notes of the Month". The World Today 51 (8/9): 156. ISSN 0043-9134.
- ↑ ១៤,០ ១៤,១ Cite error: Invalid
<ref>
tag; no text was provided for refs named:1
- ↑ Ramet 2006, p. 73.
- ↑ Indiana University (October 2002). "Chronology 1929". indiana.edu. Archived from the original on 22 February 2015. Retrieved 1 April 2024.
- ↑ Indiana University (October 2002). "Chronology 1929". indiana.edu. Archived from the original on 22 February 2014. Retrieved 1 April 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages with reference errors
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- Articles with hatnote templates targeting a nonexistent page
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភព
- អត្ថបទខ្លីមិនពេញលេញ
- យូហ្គោស្លាវី
- អតីតប្រទេសនៅបាល់កង់
- អតីតរដ្ឋរាជានិយម
- អតីតប្រទេស